លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិ. មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា បានចូលរួមប្រជុំស្តីពីការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធមុខងារភារកិច្ចមន្ត្រីរាជការ, ការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីរាជការមានភារកិច្ច និងមន្ត្រីជាប់កិច្ចសន្យា និងពិនិត្យយន្តការវាយតម្លៃសមិទ្ធកម្មមន្ត្រីដែលទទួលប្រាក់រង្វាន់លើកទឹកចិត្ត និងផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក ក្រោមអធិបតីភាព លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោកស្រី ឥន ដារ៉ា ប្រធានប្រតិភូ នាថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ផ្ទាល់ដី។